គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ប៉េប៉េអឹមប្រារព្ធទិវាឱសថការីពិភពលោកឆ្នាំ២០២៥ : លើកកិត្តិយសដល់មុខមាត់ ឱសថការីគ្រប់រូប

កាលបរិច្ឆេទ: ០៩ តុលា ២០២៥ / សុខភាព / Author : ATH Sokren

ក្នុងឱកាសទិវាឱសថការីពិភពលោកដែលប្រារព្វធ្វើឡើងកាលពីថ្ងៃទី២៥ កញ្ញា ២០២៥​កន្លងទៅនេះ សហគ្រាសផលិតឱសថប៉េប៉េអឹមបានចូលរួមជាមួយនឹងទិវាអន្តរជាតិនេះដើម្បីរំលឹកដល់គុណបំណាច់របស់អ្នកដែលនៅពីក្រោយឱសថ និងអ្នកនៅពីក្រោយគ្រប់ជោគជ័យនៃការព្យាបាល។ ប្រធានបទឆ្នាំនេះ «គិតពីសុខភាព គិតពីឱសថការី» បានឆ្លុះបញ្ចាំងពីពហុភាពនៃតួនាទី និងវិសាលភាពនៃវិជ្ជាជីវៈឱសថការី។

ឱសថការីមិនមែនគ្រាន់តែជាអ្នកចែកចាយឱសថប៉ុណ្ណោះទេ គឺពួកគេជាអ្នកច្នៃប្រឌិត ត្រួតពិនិត្យ បង្រៀន ផ្តល់ការពិគ្រោះយោបល់ និងជាអ្នកថែទាំសុខភាពសាធារណៈនៅលើពិភពលោក។ ការចូលរួមចំណែករបស់ពួកគេគឺមាននៅតាមវិស័យនានាជាច្រើនដូចជា សហគ្រិន និងស្ថាបនិក មន្រ្តីរាជការ សាស្រ្តាចារ្យ អង្គការក្រៅរដ្ឋាភិបាល អ្នកស្រាវជ្រាវ គ្រូពេទ្យនៅតាមមន្ទីរពេទ្យ ឱសថការីដែលនៅជិត ឱសថការីផ្តល់ការពិគ្រោះតាមទូរស័ព្ទ អ្នកដែលមានឥទ្ធិពល(influenceurs) និងអ្នកផលិត និងអ្នកជំនាញផ្នែកសង្វាក់ផលិតកម្មឱសថជាដើម។

ទំនួលខុសត្រូវប្រចាំថ្ងៃរបស់ឱសថការីនៃសហគ្រាសផលិតឱសថប៉េប៉េអឹម ពោលគឺចាប់ពីប្រធានស្ថាបនិកសហគ្រាសរហូតដល់បុគ្គលិកធ្វើការផ្នែកផលិត ផ្នែកត្រួតពិនិត្យគុណភាព ផ្នែកស្រាវជ្រាវ ផ្នែកដឹកជញ្ជូន ផ្នែកទីផ្សារ ឬផ្នែកគ្រប់គ្រង គឺធានាឱ្យមានលទ្ធភាពទទួលបានឱសថសំខាន់ៗសម្រាប់ប្រទេសកម្ពុជា អាស៊ី និងបណ្តាប្រទេសជាង២០ផ្សេងៗទៀត។

នៅពីក្រោយផលិតផល និងសេវាកម្មនីមួយៗដែលផ្តល់ដោយសហគ្រាសផលិតឱសថប៉េប៉េអឹម គឺបង្កប់ដោយភាពម៉ត់ចត់ និងក្តីស្រឡាញ់ចំពោះការងាររបស់ឱសថការីដែលធានានូវគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ។ ពួកគេទាំងអស់នេះគឺជាវីរជនផ្នែកសុខភាពដ៏ពិតប្រាកដ ដែលជាទូទៅមិនសូវចេញមុខចេញមាត់នោះទេ ប៉ុន្តែវត្តមានរបស់ពួកគេគឺសំខាន់ណាស់សម្រាប់ជីវិត សម្រាប់សុខភាព និងសម្រាប់មនុស្សជាតិ។

ឱសថការីគឺមានន័យលើសពីវិជ្ជាជីវៈទៅទៀត ពោលគឺជាការប្តេជ្ញាចិត្តមួយ។

សហគ្រាសផលិតឱសថប៉េប៉េអឹមសុំរម្លឹកថា គិតពីសុខភាព គឺគិតពីឱសថការី ព្រោះថានៅពីក្រោយភាពជោគជ័យនៃសុខភាព គឺមានភាពប្រុងប្រយ័ត្ន ចំណេះដឹង និងភក្តីភាពរបស់ឱសថការី៕